កសិដ្ឋាន i7 Ranch មានកិតិ្តយសជូនដំណឹងដល់សាធារណៈជនចំពោះរាល់ “ការទិញ-លក់គោរបស់ i7 Ranch” នៅតាមបណ្តាលកសិដ្ឋាននៃបណ្តាលប្រទេសដូចខាងលើដែលមានគោ i7 Ranch និងគោដែល i7 Ranch បានបង់ប្រាក់បញ្ជាទិញរួចរាល់មេត្តាជ្រាបថា៖
ចំណុចទី១- i7 Ranch មិនបានប្រគល់សិទ្ធ និងឯកភាពទៅអោយជនណាម្នាក់ ភាគីទីបី ឬ ស្ថាប័ន អង្គភាព ក្រុមហ៊ុនណាមួយ ក្នុងការលក់គោរបស់ខ្លួនដូចមានរាយនាម៍ក្នុងតារាង ឬ បញ្ជីសារពើភ័ណ្ឌដែល i7 Ranch បានបង់ប្រាក់ទិញរួចរាល់នោះឡើយ។
ចំណុចទី២- ក្នុងករណី មានបុគ្គលណាម្នាក់ហ៊ានលក់គោ រឺក៏ទ្រព្យផ្សេងដែលជាកម្មសិទ្ធផ្ទាល់របស់ កសិដ្ឋាន i7 ដូចមានរាយនាម៍ក្នុងតារាង ឬបញ្ជីសារពើភ័ណ្ឌ ដោយពុំមានលិខិតអនុញ្ញាតជាលាយល័ក្ខអក្សរដែលចេញដោយកសិដ្ឋានi7ទេនោះ មានន័យថា ការទិញ-លក់គោ រឺទ្រព្យផ្សេងៗនោះគឺប្រព្រឹត្តល្មើស និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទៅតាមច្បាប់នៃបណ្តាប្រទេសនីមួយៗ រួមទាំងសំណងនៃការខាតបង់ផ្សេងៗផងដែរ។
អាស្រ័យដូចសេចក្តីមានចែងខាងលើ សូមសាធារជនទាំងអស់មេត្តាជ្រាបជាពត៌មាន និងសូមអរគុណ!។
ភ្នំពេញ, ថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០២២
ម្ចាស់កសិដ្ឋាន i7 Ranch
ស្រី ចន្ធូ
.....................................................................................................................................
PUBLIC ANNOUNCEMENT on "Sale-Purchase of Cattle Owned by i7 Ranch in Cambodia, Brazil, America, and Thailand"
i7 Ranch Farm would like to notify the public that for every activity involving "Sale-Purchase of Cattles of i7 Ranch Farm" across the aforementioned listed farms in the destination countries with i7 Ranch cattle and whose i7 Ranch cattle are already paid for the purchase.
Point 1: i7 Ranch Farm has not granted rights and approval to anyone, third party, or any institutions, companies, or organizations to sell its cattle, as namely indicated in the table or list of the purchase which i7 Ranch Farm has already paid for.
Point 2: In the event, any person dares to sell cattle or other property owned by an i7 Ranch Farm, as namely indicated in the table or list without written permission issued by the i7 Ranch Farm, the activities involving the Sale-Purchase of Cattle or the properties owned by an i7 Ranch Farm shall be deemed committing the grave offenses and be subject to the liabilities before legislation pursuant to the respective countries including but not limited to liabilities to damage. With the above mention, please be kindly informed. Thank You
September 01, 2022 Owner
Srey Chanthou